ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំតំបន់អាស៊ី-ប៉ាស៊ីហ្វិក សភាប្រើភាសាបារាំង(APF) តាមប្រព័ន្ធនិម្មិត
 
ចែករំលែក ៖

ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) បានអញ្ជើញចូលរួមកិច្ចប្រជុំតំបន់អាស៊ី-ប៉ាស៊ីហ្វិក សភាប្រើភាសាបារាំង APF (Assemblée Parlementaire de la Francophonie)។
កិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈប្រព័ន្ធនិម្មិត នាវេលាម៉ោង៩:០០នាទីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ដោយមានរបៀបវារៈប្រជុំរួមមាន៖
១.ការអនុម័តរបៀបវារៈ
២.បច្ចុប្បន្នភាពនៃក្រុមសភាជាតិ-APF និងការផ្លាស់ប្តូរមតិ
៣.ការតែងតាំងបេក្ខភាពទៅតាមមុខងារនៃការបោះឆ្នោតជ្រើសតាំងនៅក្នុងសភាប្រើភាសាបារាំង
៤.ការត្រៀមរៀបចំមហាសន្និបាតតំបន់អាស៊ី-ប៉ាស៊ីហ្វិក-APF លើកទី១១
៥.សមាសភាពនៅក្នុងតំបន់ និងវិភាគទានរបស់ក្រុមសភាជាតិ-APF នៅក្នុងតំបន់
៦.ព្រមទាំងបញ្ហាផ្សេងៗ។

សូមជម្រាបថា សមាសភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សភាប្រើភាសាបារាំង (APF) រួមមាន៖ កម្ពុជា វៀតណាម ឡាវ នូវែល-កាឡេដូនី (Nouvelle-Calédonie) ប៉ូលេនស៊ី-បារាំង(Polynésie française)។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។