khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញចូលរួមប្រជុំតុមូលរវាងប្រធាន ព្រមទាំងប្រធានគណៈប្រតិភូនៃសភានិយាយភាសាបារាំង(APF) ជាមួយនឹងអគ្គលេខាធិការនៃសភាប្រើភាសាបារាំង
     
    ចែករំលែក ៖

    នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង១៤:០០នាទី ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង (ASGPF) បានអញ្ជើញចូលរួមប្រជុំតុមូលរវាងប្រធាន ព្រមទាំងប្រធានគណៈប្រតិភូនៃសភានិយាយភាសាបារាំង(APF) ជាមួយនឹងអគ្គលេខាធិការនៃសភាប្រើភាសាបារាំង ក្រោមអធិបតីភាពឯកឧត្តម Jacques CHAGNON ប្រធានរដ្ឋសភាកេបិច និងជាប្រធានសភាប្រើភាសាបារាំង(APF) ស្តីអំពី ៖ “ តើត្រូវធ្វើដូចម្តេច ដើម្បីជំរុញទំានាក់ទំនងកាន់តែជិតស្និទរវាងសភា និងប្រជាពលរដ្ឋ ” ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សានីតិកម្ម នៃវិមានរដ្ឋសភាកេបិច។ ដែលក្រោយពីបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល អង្គប្រជុំបានបញ្ចប់នៅម៉ោង ១៧:០០នាទី ក្នុងបរិយាកាសស្និទស្នាលយ៉ាងក្រៃលែង ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ