ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មការក្រមសីលធម៌នៃសភាហ្វ្រង់កូហ្វូន តាមប្រព័ន្ធនិម្មិត
 
ចែករំលែក ៖

នាយប់ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២០:៣០នាទី ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាអនុប្រធានបណ្តាញក្រមសីលធម៌ហ្រ្វង់កូហ្វូន និងក្រមសីលធម៌សមាជិកសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃបណ្តាញក្រមសីលធម៌ហ្រ្វង់កូហ្វូន និងក្រមសីលធម៌សមាជិកសភា តាមប្រព័ន្ធនិម្មិត ក្រោមអធិបតីភាពឯកឧត្តម Jean ÉRIC ប្រធានបណ្តាញក្រមសីលធម៌ហ្រ្វង់កូហ្វូន និងក្រមសីលធម៌សមាជិកសភា ដែលផ្សាយចេញពីខេត្តកេបិច ប្រទេសកាណាដា។
កិច្ចប្រជុំដំណើរការដោយមានការពិភាក្សាលើ៖
-ការកំណត់កាលបរិច្ឆេទ និងទីកន្លែងសម្រាប់ត្រៀមរៀបចំ មហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញនៅឆ្នាំ២០២៥
-ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥
-ថវិកាប្រចាំឆ្នាំ២០២៤ និងឆ្នាំ២០២៥
-កិច្ចសហប្រតិបត្តិការជាមួយសភាប្រើភាសាបារាំង ក្នុងការត្រៀមរៀបចំសភា Côte d’Ivoire ចូលជាសមាជិកនៃបណ្តាញក្រមសីលធម៌ហ្រ្វង់កូហ្វូន និងក្រមសីលធម៌សមាជិកសភា…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ