
ក្នុងថ្ងៃដដែល មុននឹងពិភាក្សាកិច្ចប្រជុំគណៈកម្មការកិច្ចការនៃសភាប្រើភាសាបារាំង ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការកិច្ចការសភានៃក្រុម សភាជាតិកម្ពុជាAPF ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមSanya PRASEUTH ប្រធានក្រុមសភាជាតិ ឡាវAPF សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍APF និងជាប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសណ្ឋាគារ Holiday Inn ទីក្រុងវៀងច័ន្ទន៍។