ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបណ្តាញស្រ្តីសភា
 
ចែករំលែក ៖

នៅថ្ងៃព្រហស្បតិ៍​ ទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋសភាបារាំង ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង​បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបណ្តាញស្រ្តីសភា​ ក្រោមអធិបតីភាពលោកជំទាវ Yaël Braun-PIVET ប្រធានរដ្ឋសភាបារាំង​ និងបានបន្តអញ្ជើញចូលរួមកិច្ចពិភាក្សាលើរបៀបវារៈ ក្រោមអធិបតីភាព លោកស្រី Viviane TEITELBAUM សមាជិកតំណាងរាស្រ្តសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល ប៊ែលហ្ស៊ិក និងជាប្រធានបណ្តាញស្រ្តីនៃសភាប្រើភាសាបារាំង។ កិច្ចប្រជុំបានអនុម័តរបៀបវារៈសំខាន់ៗ ដូចដែលបានគ្រោងទុកជាអាទិ៍៖
-សេចក្តីសម្រេចចិត្ត បន្ទាប់ពីរបាយការណ៍ស្តីពី ការការពារស្រ្តី និងយុវតីនៅក្នុង
ស្ថានភាពជម្លាះប្រដាប់អាវុធ
-សិទ្ធិស្រ្តីនៅក្នុងសភាបារាំង និងបទដ្ឋានអន្តរជាតិពាក់ព័ន្ធនឹងសមភាពរវាងស្រ្តី និង
បុរស និងស្រ្តី
-បណ្តាញហ្រ្វង់កូហ្វូនសម្រាប់សមភាព និងសិទ្ធិរបស់ស្រ្តី។

ប្រភព​៖​ នាយកដ្ឋាន​កិច្ចការ​ហ្វ្រង់កូហ្វូន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ