ឯកឧត្តម ម៉ម ប៊ុននាង និងលោក គីម ជុងណាម អញ្ជើញទស្សនកិច្ច និងនាំយកអំណោយប្រគល់ជូនមជ្ឈមណ្ឌលកុមារកំព្រា និងអង្គការកុមារកំព្រាក្នុងសេចក្តីសង្ឃឹមថ្មី នៅខេត្តកំពង់ស្ពឺ
 
ចែករំលែក ៖

នៅថ្ងៃអាទិត្យ ៧កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ដឹកដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម ជុងណាម (Kim Jung Nam) ប្រធានមូលនិធិ បានអញ្ជើញធ្វើទស្សនកិច្ច និងនាំយកអំណោយប្រគល់ជូនថ្នាក់ដឹកនាំ និងកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ និងអង្គការកុមារកំព្រាក្នុងសេចក្តីសង្ឃឹមថ្មី នៅខេត្តកំពង់ស្ពឺ។

អំណោយប្រគល់ជូននាពេលនោះរួមមាន៖ ឱសថ សម្លៀកបំពាក់ សម្ភារសម្រាប់សិក្សា និងទឹកដោះគោ ព្រមទាំងថវិកាមួយចំនួន៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ