













នារសៀលថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង និងគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក គីម ជុងណាម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីស្វែងយល់អំពីតម្រូវការជាក់ស្តែងផ្នែកសុខាភិបាលរបស់ខេត្ត សំដៅលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជនខេត្តបាត់ដំបងឱ្យបានកាន់តែប្រសើរ។
គួរបញ្ជាក់ថា ព្រឹទ្ធសភា តាមរយៈគណៈកម្មការទី១០ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការផ្តល់ជំនួយមនុស្សធម៌ ក្នុងទំហំទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិក ជូនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ(២០២៦-២០៣១)។
ប្រភព៖ នាយកដ្ឋានព័ត៌មាន