





នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ផ្ទះ១ខ្នង ដែលមានទទឹង៤ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ ចែកជាពីរបន្ទប់ជូនប្រជាពលរដ្ឋនៅភូមិគោកព្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប និងបានឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ សម្ភារៈផ្ទះបាយមួយឈុត ព្រមទាំងថវិកាមួយចំនួន ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកគោកដូង អភិបាលរងស្រុក លោកអធិការស្រុក លោកមេឃុំ មេភូមិ អនុភូមិ និងក្រុមប្រឹក្សាឃុំគោកដូង និងបានឧបត្ថម្ភដល់អ្នកចូលរួមចំនួន ២៨នាក់ ដោយម្នាក់ៗ ទទួលបានថវិកាចំនួន១០.០០០រៀល និងក្រមា១។ ទន្ទឹមនឹងនោះ ឯកឧត្ដមបានបន្ដចុះប្រគល់ថវិកាចំនួន៣.០០០.០០០រៀល ជូនដល់គ្រួសារកងទ័ពដែលទើបសាងសង់ផ្ទះរួច។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៤ព្រឹទ្ធសភា