ឯកឧត្តម សត ណា​ឌី អញ្ជើញប្រគល់ផ្ទះជូនគ្រួសារវីរកងទ័ព និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងភូមិគោកដូងចាស ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប​
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សត ណា​ឌី​ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ តំណាងឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញប្រគល់ផ្ទះប្រក់ស័ង្កសីជូនគ្រួសារវីរកងទ័ពឈ្មោះ លោក ព្រំ វាសនា ដែលកំពុងឈរជើងនៅទិសខេត្តព្រះវិហារ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ ស្ថិតនៅក្នុងភូមិគោកដូងចាស ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប​។​ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភសម្ភារៈផ្ទះបាយចំនួន១ឃីត ជូនចំពោះគ្រួសារវីរកងទ័ព និងផ្តល់ថវិកាចំនួន១០.០០០រៀលក្នុងមួយគ្រួសារ ជូនប្រជាពលរដ្ឋចំនួន៣៤គ្រួសារផងដែរ។

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ