ឯកឧត្តម អ៊ុ សារឹទ្ធ៖ ជំរុញឱ្យអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ បន្តអនុវត្តទិសដៅទាំង១២ចំណុច ដែលសម្តេចតេជោ ប្រធានព្រឹទ្ធសភា មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្វាយរៀង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវេង និងខេត្តស្វាយរៀង)  ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ អនុប្រធានក្រុម បានជំរុញឱ្យអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ បន្តអនុវត្តទិសដៅទាំង១២ចំណុច ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍សំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពនានាជុំវិញខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកកំពង់រោទ៍ ចំនួន៨ឃុំ មកពីឃុំបន្ទាយក្រាំង ឃុំព្រះពន្លា ឃុំព្រៃធំ ឃុំរាជមន្ទីរ ឃុំសំឡី ឃុំសំយ៉ោង ឃុំស្វាយតាយាន និងឃុំត្នោត ខេត្តស្វាយរៀង សរុបចំនួន៤៧នាក់ នារសៀលថ្ងៃពុធ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសាលាស្រុកកំពង់រោទ៍។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អ៊ុ សារឹទ្ធ អនុប្រធានក្រុម បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកទាំងអស់។

ពីធីសំណេះសំណាលនាឱកាសនេះ ដើម្បីជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ ចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ស្វែងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្វែងយល់ផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាព ទិសដៅ និងលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ដែលឃុំសង្កាត់នីមួយៗបានដាក់ចេញកន្លងមក។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ