ឯកឧត្តម អ៊ុន វណ្ណា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ញ៉េប លី នៅភូមិផ្សារបត់រកា ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ តំណាងឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុម បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ញ៉េប លី អតីតអភិបាលស្រុកសំរោង ខេត្តតាកែវ និងជាអតីតប្រធានក្រុមប្រឹក្សាស្រុកសំរោង ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០០:៥៧នាទីរំលងអធ្រាត្រ ដោយជរាពាធ ក្នុងជន្មាយុ៨២ឆ្នាំ។ សពលោក ញ៉េប លី កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិផ្សារបត់រកា ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកបច្ច័យរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចំនួន ៨០០.០០០រៀល ចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះផងដែរ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ