ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលប្រជុំមួយខ្នងនៅវិទ្យាល័យរុក្ខគិរី ខេត្តបាត់ដំបង
 
ចែករំលែក ៖

នារសៀលថ្ងៃ២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្ដម ងី ច័ន្ទ្រផល អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្ដមសន្តិបណ្ឌិត តេង សាវង្ស ឯកឧត្ដម អ៊ុក គង់ និងឯកឧត្ដម លេង វី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលប្រជុំមួយខ្នងនៅវិទ្យាល័យរុក្ខគិរី ស្ថិតនៅស្រុករុក្ខគីរី ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង។

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ