ឯកឧត្តម កែវ សុម៉ាលី នាយករងខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នុត ឈឿម
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ សុម៉ាលី នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសហការី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នុត ឈឿម ទីប្រឹក្សាផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតឥស្សរជនជាន់ខ្ពស់ សម្តេចព្រះបរមរតនកោដ្ឋ​ និងបានប្រគល់ជូននូវសាររំលែកមរណទុក្ខ ព្រមទាំងថវិកាសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ជូនដល់លោក នុត បូពិណ្ណារ៉ា និងក្រុមគ្រួសារ នៅគេហដ្ឋានបូរីបេងហួតដឺស្តាខ្វតធឺរៀ (ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី) សង្កាត់ទួលសង្កែ ខ័ណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ប្រភព៖ ខុទ្ទកាល័យ​សម្តេចតេជោ ប្រធានព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ