



គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) បានបេីកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖
១-ពិនិត្យពិភាក្សា និងឆ្លងរបាយការណ៍ស្តីពី ការចុះបំពេញបេសកកម្មរបស់គណៈកម្មការ នៅចន្លោះសម័យប្រជុំលើកទី៥ និងទី៦ នីតិកាលទី៥នៃព្រឹទ្ធសភា។
២-ការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តគាំទ្រក្នុងវិស័យជាសមត្ថកិច្ច របស់គណៈកម្មការ។
៣-ផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៧កេីត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន