




គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម អាយ ខន ប្រធានស្តីទីគណៈកម្មការ ដើម្បីត្រៀមរៀបចំនីតិវិធី ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ដែលជាសមត្ថកិច្ចរបស់គណៈកម្មការ និងណែនាំដល់មន្ត្រីការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា លើការរៀបចំឯកសារផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន