ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក ញ៉ែម រ៉េន អតីតអនុប្រធាននាយកដ្ឋានរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក ញ៉ែម រ៉េន អតីតអនុប្រធាននាយកដ្ឋានរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៣:០០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ ។

សពលោក ញ៉ែម រ៉េន បាននឹងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌទួលគោក រាជធានីភ្នំពេញ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ