
នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០ លោកជំទាវ សួន ពុធថាវី អគ្គនាយិកា នៃអគ្គនាយកដ្ឋានស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកបណ្ឌិត រ៉េម៉ុន លីអូ ទីប្រឹក្សា នៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងសហការី ដើម្បីសិក្សាឈ្វេងយល់អំពីសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា៕