អគ្គនាយកដ្ឋានស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋាន ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពលោកជំទាវ សួន ពុធថាវី
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋាន ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពលោកជំទាវ សួន ពុធថាវី អគ្គនាយិកា នៃអគ្គនាយកដ្ឋានស្រាវជ្រាវ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីមន្ត្រីរាជការ ចំណុះអគ្គនាយកដ្ឋានស្រាវជ្រាវ។

 

នៅក្នុងឱកាសនោះ ក៏មានការឡើងធ្វើសេចក្តីរាយការណ៍ពី ឯកឧត្តម អគ្គនាយករង ស្តីពីលទ្ធផលការងាររបស់អគ្គនាយកដ្ឋានស្រាវជ្រាវ ព្រមទាំងមតិបូកសរុបរបស់លោកជំទាវ សួន ពុធថាវី អគ្គនាយិកា នៃអគ្គនាយកដ្ឋានស្រាវជ្រាវ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ