ឯកឧត្តម អ៊ុ សារឹទ្ធ អញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាស្តីពី ការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សា នៅប្រទេសចិន
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាស្តីពី ការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អង្គសិក្ខាសាលាដំណើរការតាមកម្មវិធី រួមមាន៖ មតិស្វាគមន៍ និងរបាយការណ៍ ដោយលោក ឆុំ សុភក្តិ នាយកវិទ្យាល័យព្រែកលៀប ចំណាប់អារម្មណ៍ និងសេចក្តីរាយការណ៍ដោយឯកឧត្តម អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ស.ន.ក.ច និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មតិសំណេះសំណាលបើកអង្គវេទិកាដោយ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ពិធីចែកសម្ភារសិក្សា ថតរូបអនុស្សាវរីយ៍ បទបង្ហាញស្តីពីបទពិសោធន៍ការរៀបចំឯកសារអាហារូបករណ៍ និងការប្រលងប្រជែងទទួលអាហារូបករណ៍នៅក្រសួងអប់រំ យុវជន និងកីឡា ដោយកញ្ញា ហុង ពេជ្របញ្ញា អនុប្រធានស.ន.ក.ច អាណត្តិទី៦ បទបង្ហាញស្តីពីបទពិសោធន៍អំពីការសិក្សា និងការរស់នៅខេត្តយូណាន ប្រទេសចិន ដោយឯកឧត្តម ញិល សូវៀត អនុប្រធានសមាជិកក្រុមប្រឹក្សាភិបាល និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ការបង្រៀនអំពីមូលដ្ឋានគ្រឹះភាសាចិន ដោយអ្នកគ្រូ LI XUR LIN ទីប្រឹក្សាស.ន.ក.ច បទបង្ហាញស្តីពីនីតិវិធីស្នើសុំអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ដោយកញ្ញា ហោ រស្មី អនុប្រធានស.ន.ក.ច អាណត្តិទី៦ ការទស្សនាឃ្លីបវីដេអូ ស្តីពីជីវិតសិក្សា និងរស់នៅរបស់និស្សិតកម្ពុជានៅប្រទេសចិន ព្រមទាំងមានសំណួរ និងចម្លើយបន្ថែមទៀតផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។