គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង
 
ចែករំលែក ៖

គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីជំនាញរបស់ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម សរ សុពុត្រា អភិបាល នៃអភិបាលខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់អំពីវិស័យដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៩ព្រឹទ្ធសភា ព្រមទាំងវឌ្ឍនភាពការងារដែលអាជ្ញាធរខេត្តសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពរបស់អាជ្ញាធរខេត្តក្នុងពេលខាងមុខ។

ជំនួបនេះ ប្រព្រឹត្តទៅនៅសាលាខេត្តស្ទឹងត្រែង នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ