ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំវេទិកាផ្សព្វផ្សាយស្តីពី វឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំវេទិកាផ្សព្វផ្សាយស្តីពី វឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលគ្រោងនឹងរៀបចំនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង និងមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា…។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ