ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជរដ្ឋសភានិងព្រឹទ្ធសភារបស់សមាជិកព្រឹទ្ធសភា នៃក្រុមទី៤
 
ចែករំលែក ៖

ក្រុមសមាជរដ្ឋសភានិងព្រឹទ្ធសភារបស់សមាជិកព្រឹទ្ធសភា នៃក្រុមទី៤ បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជរដ្ឋសភានិងព្រឹទ្ធសភារបស់សមាជិកព្រឹទ្ធសភា នៃក្រុមទី៤ ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖
១-ស្តាប់បទបង្ហាញរបស់មន្រ្តីនៃអគ្គនាយកដ្ឋានស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លើប្រធានបទសំខាន់ៗចំនួន៣ គឺ៖
-ប្រធានបទអំពីប្រពន្ធ័គាំពារសង្គម
-ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ
-ប្រធានបទអំពីវិស័យកសិកម្ម។
២-បញ្ហាផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ