សាស្រ្តាចារ្យ ព្រះសង្ឃ និងនិស្សិត សាកលវិទ្យាល័យជាតិបាត់ដំបង និមន្ត និងអញ្ជើញមកទស្សនកិច្ចសិក្សានៅវិមានព្រឹទ្ធសភា
 
ចែករំលែក ៖

សាស្រ្តាចារ្យ  ព្រះសង្ឃ និងនិស្សិត នៃសាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន៩៧នាក់ បាននិមន្ត និងអញ្ជើញមកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ។

ក្នុងឱកាសនោះ សាស្រ្តាចារ្យ ព្រះសង្ឃ និងនិស្សិត បាននិមន្ត និងអញ្ជើញស្តាប់ការធ្វើបទបង្ហាញរបស់ ឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា និងសាវតារបស់ព្រឹទ្ធសភា ព្រមទាំងចែករំលែកនូវបទពិសោធន៍មួយចំនួនផងដែរ។

បន្ទាប់ពីបានស្តាប់បទបង្ហាញរួចមក សាស្រ្តាចារ្យ ព្រះសង្ឃ និងនិស្សិត បានបន្តទស្សនាសាលប្រជុំព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានា នៅក្នុងបរិវេណព្រឹទ្ធសភា…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ