លោក អ៉ឹង ចិន្ថា អញ្ជើញជួបពិភាក្សាការងារជាមួយនឹងប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តតាកែវ
 
ចែករំលែក ៖

នារសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តតាកែវ លោក អ៉ឹង ចិន្ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំមន្រ្តីការិយាល័យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក កាន់ រ៉ា ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តតាកែវ។

គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីពិនិត្យ ពិភាក្សាការងារត្រៀមរៀបចំពិធីសំណេះសំណាលជូនក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកគិរីវង់ និងស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នាពេលខាងមុខ ឱ្យដំណើរការបានរលូន និងទទួលបានជោគជ័យ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ