ឯកឧត្តម អ៊ុំ សារឹទ្ធ ឯកឧត្តម ម៉ែន ស៊ីផាន់ និងឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញសួរសុខទុក្ខគ្រួសារយោធិន នៅខេត្តស្វាយរៀង
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារយោធិនខ្សែត្រៀមមុខ ចំនួន៥២គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានឧបត្ថម្ភប្រាក់ ចំនួន១,០០០,០០០រៀល ស្ថិតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៩ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ