អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បើកវគ្គបណ្តុះបណ្តាលជូនមន្រ្តី ស្តីពី ការរៀបចំតាក់តែងលិខិតរដ្ឋបាល និងកិច្ចការលេខាធិការ
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំតាក់តែងលិខិតរដ្ឋបាល និងកិច្ចការលេខាធិការ ឧទ្ទេសនាមដោយឯកឧត្តម ស សាម៉ឺឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលភក្តីវិក្រម១  នៃវិមានព្រឹទ្ធសភា។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន៤០នាក់ សិក្សារៀងរាល់ពេលព្រឹក ចាប់ពីថ្ងៃទី១០-២១ ខែវិចិ្ឆកា ឆ្នាំ២០២៥ ដោយផ្តោតលើ៖
-ប្រភេទនិងការតាក់តែងលិខិតរដ្ឋបាល
-ប្រភេទនិងការតាក់តែងលិខិតបទដ្ឋានគតិយុត្ត
-ការងាររបៀប
-ការគ្រប់គ្រងកន្លែងការងារ
-ការងារបុគ្គលិក (ធនធានមនុស្ស)
-ការគ្រប់គ្រងឯកសារ
-ការគ្រប់គ្រងកិច្ចប្រជុំ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ