លោកជំទាវ ឃួន ឃុនឌី អញ្ជើញនាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត​ អនុប្រធានទី២ព្រឹទ្ធសភា ប្រគល់ជូនសាលាបឋមសិក្សាកំពង់ស្វាយ​ ខេត្តកំពង់ធំ
 
ចែករំលែក ៖

នារសៀលថ្ងៃទី២២ ខែវិច្ឆិកា  ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិកាគណ: កម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញនាំយកម្សទឹកដោះគោចំនួន៣កេស ជែលលាបបំបាត់រមាស់ចំនួន១កេស កៅអៀកបញ្ចុះកំដៅចំនួន១កេស និងសំលៀកបំពាក់សិស្សចំនួន១កេសធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងលោកជំទាវ មកប្រគល់ជូនលោកនាយក លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាកំពង់ស្វាយ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភព​៖ ជំនួយ​ការ​លោកជំទាវ ឃួន ឃុនឌី


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ