








នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការទី៩រដ្ឋសភា និងតំណាងក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សាការងារត្រៀមរៀបចំសិក្ខាសាលាស្តីពី «ភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅសាលភិមានអាកាស អគាររដ្ឋបាល នៃវិមានរដ្ឋសភា។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៩ព្រឹទ្ធសភា