គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញចុះទស្សនកិច្ចឈ្វេងយល់អំពីវិស័យជាសមត្ថកិច្ចរបស់ខ្លួននៅកំពង់ផែខេត្តកំពត
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចកំពង់ផែពហុបំណងកំពត និងកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដើម្បីឈ្វេងយល់អំពី៖ សមត្ថភាព បញ្ហាប្រឈម ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យជាសមត្ថកិច្ច ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ទិសដៅអភិវឌ្ឍន៍ និងការរំពឹងទុក។

ក្នុងដំណើរទស្សនកិច្ចនេះ មានការអមដំណើរពីលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរជំនាញពាក់ព័ន្ធខេត្ត និងការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំ និងសហការីនៃកំពង់ផែទាំងពីរ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ