








នារសៀលថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ
បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដឹកនាំដោយលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង នៅសាលាខេត្តស្វាយរៀង ដើម្បីឈ្វេងយល់អំពីវិស័យក្នុងដែនសមត្ថកិច្ច ជាពិសេសវឌ្ឍនភាពការងារដែលខេត្តសម្រេចបាន បញ្ហាប្រឈម ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ទិសដៅអភិវឌ្ឍន៍ខេត្ត និងទិសដៅរំពឹងទុកក្នុងពេលខាងមុខ ព្រមទាំងការងារអភិវឌ្ឍន៍ឃុំ សង្កាត់ ប្រកបដោយសុវត្ថិភាព…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន