ឯកឧត្តម សត ណា​ឌី អញ្ជើញជួបសំណេះសំណាល និង​ជូនពរដល់ក្រុមប្រឹក្សាឃុំក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សត ណា​ឌី សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាល និង​ជូនពរដល់ក្រុមប្រឹក្សាឃុំចំនួន៣៤នាក់ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខ។  ទន្ទឹមនឹងនោះ ឯកឧត្តមបានឧបត្ថម្ភដល់ក្រុមប្រឹក្សាក្រុមឃុំក្នុងម្នាក់ៗទទួលបានក្រមា១ និងថវិកាចំនួន ៥០,០០០រៀល។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៤ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ