









នៅថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម ជុងណាម (Kim Jung Nam) ប្រធានមូលនិធិ បានអញ្ជើញធ្វើទស្សនកិច្ច និងនាំយកអំណោយប្រគល់ជូនថ្នាក់ដឹកនាំ និងសិស្សានុសិស្សនៃសាលារៀន ឌ្រីម ស្វាយអំពារ ស្ថិតក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
អំណោយប្រគល់ជូននាពេលនោះរួមមាន៖ ឱសថ សម្លៀកបំពាក់ សម្ភារសិក្សា និងទឹកដោះគោ ព្រមទាំងថវិកាមួយចំនួន៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន