khmer eng
  • ឯកឧត្តម ឡៅ ឆន បាន​ចូល​រួម​ជា​អធិបតី​ជាមួយ​ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅសាលាក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បី​ផ្សព្វ​ផ្សាយ​កិច្ចការ​មួយ​ចំនួន
     
    ចែករំលែក ៖

    នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំក្រុមភូមិភាគទី៤ និងឯកឧត្តមនៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ ឯកឧត្តម យឹម ធិន ទីប្រឹក្សារាជរដ្ឋាភិបាល បានចូលរួមជាអធិបតីជាមួយឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅសាលាក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីផ្សព្វផ្សាយកិច្ចការមួយចំនួនជូនដល់អាជ្ញាធរស្រុក ឃុំ និងភូមិ។ ឯកឧត្តមមានប្រសាសន៍ផ្តាំផ្ញើជូនអង្គពិធីដូចខាងក្រោម ៖
    ១-ណែនាំឱ្យរដ្ឋអាជ្ញាធរគ្រប់ថ្នាក់បន្តការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋឱ្យបានល្អ លឿន រហ័ស និងដល់ដៃពួកគាត់ ពិសេសសុំឱ្យខិតខំធើ្វអត្តសញ្ញាណប័ណ្ណជូនដល់អ្នកដែលទើបគ្រប់អាយុ១៨ឆ្នំា អ្នកដែលបាត់ ខូច និងអ្នកដែលអត្តសញ្ញាណប័ណ្ណហួសសុពលភាព ដើម្បីឱ្យពួកគាត់មានឯកសារគ្រប់គ្រាន់សម្រាប់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅឆ្នាំ២០២២ខាងមុខនេះ។
    ២-ត្រូវខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កើនជំនឿរ និងស្រឡាញ់ពីប្រជាពលរដ្ឋមកលើការដឹកនាំរបស់អាជ្ញាធរយើងដែលជាបំណងប្រាថ្នារបស់ពួកគាត់។
    ៣-ត្រូវបន្តខិតខំអនុវត្តឱ្យបានជាប្រចាំនូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួមរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដល់ខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើង និងត្រៀមទៅចូលរួមការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩នាពេលខាងមុខ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា