ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះការស្ថាបនា​គ្រឹះ​​ផ្លូវ  តភ្ជាប់​ពីភូមិ​សំរោង​ជេីងភ្នំ​ ទៅភូមិ​ស្វាយ​ដង្គុំ​ ឃុំសែនដី​ ស្រុកសំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​
 
ចែករំលែក ៖

នាព្រឹក​ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះពិនិត្យក្រុមវិស្វកម្ម​ស្ថាបនា​គ្រឹះ​ស្រទាប់​ក្រោម​ផ្លូវ​មួយ​ខ្សែ​ប្រវែង​៣,២០០ម៉ែត្រ តភ្ជាប់​ពីភូមិ​សំរោង​ជេីងភ្នំ​ ទៅភូមិ​ស្វាយ​ដង្គុំ​ ឃុំសែនដី​ ស្រុកសំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថានៅពេលដែលយេីង​សាងសង់​គ្រឹះ​ស្រទាប់​ក្រោម​រួចរាល់ហេីយ​ នឹងចាក់​ក្រាល​ស្រទាប់​ទី២ដោយគ្រួស​ក្រហម​  ស្រទាប់​ទី៣គឺ​ចាក់​ក្រាល​ថ្មមិចM30 ជាចុងក្រោយ​ចាក់ក្រាល​កៅស៊ូ​ DBST ថ្ម12-19ជាការស្រេច​តែម្តង​។ ថ្វីត្បិតតែ​ទីតាំង​នេះជាតំបន់ចុងខាងជេីង​ជួរភ្នំ​ម្រះព្រៅ​ក៏ពិតមែន​ ប៉ុន្តែ​នៅពេលដែល​​ជីកកាយ​ធ្វេីគ្រឹះផ្លូវ​ បានជួប​ឧបសគ្គ​ជា​ច្រើន​ ដូចជាដីស្អុយ​នៅ​ស្រទាប់​ខាងក្រោម​ជាដេីម​។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ