ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ អញ្ជេីញទទួលដំណើរទស្សនកិច្ច​ និងសំណេះសំណាលជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ​ អង្គភាពជំនាញនានា​ និងយុវជន​ ឃុំ សង្កាត់ក្នុងខេត្តកណ្ដាល
 
ចែករំលែក ៖

នាថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជេីញទទួលដំណើរទស្សនកិច្ច​ និងសំណេះសំណាលជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ​ អង្គភាពជំនាញនានា​ និងយុវជន​ ឃុំ សង្កាត់ក្នុងខេត្តកណ្ដាល សរុបប្រមាណ៧០០នាក់ ដឹកនាំដោយ​ឯកឧត្ដម​ ​គួច​ ចំរេីន​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កណ្តាល​ នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍ កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ​ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​​។​
គោលបំណងនៃទស្សនកិច្ចនេះ ដេីម្បី​សិក្សា​ស្វែងយល់​លេីវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ រោងចក្រ​ផលិត​ជីធម្មជាតិ​ ជិះឡូរី​កម្សាន្ត​ ទស្សនា​ការ​ប្រណាំង​ម៉ូតូ​ និងទស្សនាសួនសត្វ​ ។
នា​ឱកាស​នេះដែ​រ​ ឯកឧត្តមបណ្ឌិត​ និងលោកជំទាវ​បាន​​រៀបចំ​ទទួល​អាហារ​ពេលព្រឹក​ និង​អាហារពេល​ថ្ងៃត្រង់​ប្រកបដោយបរិយាកាសរីករាយ​ និងស្និទ្ធស្នាលជាទីបំផុត។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា​​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ