






គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥ ) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ បានជួបប្រជុំផ្ទែក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤ ដូចខាងក្រោម៖
១-ការត្រៀមរៀបចំជំនួបកិច្ចពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
២-បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែមិថុនា ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត
៣-ពិភាក្សាការងារនៅចន្លោះសម័យប្រជុំលើកទី៥ និងទី៦ ព្រឹទ្ធសភានីតិកាលទី៥
៤-ផ្សេងៗ
នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត និងសមាជិកគណៈកម្មការទី៥ ក៏បានផ្លាស់ប្តូរទស្សនៈ និងចែករំលែកព័ត៌មានសំខាន់ៗ ជុំវិញព្រឹត្តិការណ៍លេចធ្លោ ក្នុងប្រទេស តំបន់និងលើឆាកអន្តរជាតិ ព្រមទាំងបានគូសបញ្ជាក់អំពីទិសដៅការងារអាទិភាពរបស់គណៈកម្មការសម្រាប់ពេលខាងមុខ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ ព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
ខ្លឹមសារ៖ ជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន