ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមជាអធិបតីជាមួយឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីភាពជាអ្នកដឹកនាំ
នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យបានអញ្ជើញចូលរួមជាអធិបតីជាមួយឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីភាពជាអ្នកដឹកនាំ ជូនដល់យុវជនស្រុកអន្លងវែង ចំនួន៣០០នាក់។ ក្នុងពិធីបើកវគ្គខាងលើឯកឧត្តម បានសំណូមពរឱ្យយុវជនទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូឧទ្ទេសដើម្បីយកចំណេះជំនាញទៅប្រើប្រាស់ជាប្រយោជន៍ដល់សង្គម និងក្រុមគ្រួសារ ហើយត្រូវមានការប្រុងប្រយត័្នជាប់ជានិច្ចក្នុងការការពារខ្លួនកុំឱ្យមានឆ្លងជំងឺកូវីដ-១៩ ដល់ខ្លួនយើង ព្រោះថាជំងឺដ៏កាចសាហាវនេះមិនទាន់មានថ្នាំព្យាបាលពិតប្រាកដនៅឡើយ និងបន្តរួមគ្នាអនុវត្តឱ្យបានជាប្រចាំនូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។