ឯកឧត្តម ងួន សុខវេង អញ្ជើញជូន ឯកឧត្តមអគ្គលេខាធិការ ISC ចុះពិនិត្យទីតាំងត្រៀមរៀបចំ ISC-2 នៅកម្ពុជា
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ងួន សុខវេង អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ បានអញ្ជើញជូនគណៈប្រតិភូ នៃលេខាធិការដ្ឋាន ISC ដឹកនាំដោយឯកឧត្តម Ek Nath Dhakal អគ្គលេខាធិការ ISC អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) នៅកម្ពុជា នៅសាលសន្និសីទនៃអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ