ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្រុងកំពត ខេត្តកំពត
 
ចែករំលែក ៖

នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ និងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ អាជ្ញាធរមូលដ្ឋានសង្កាត់ និងក្រុមការងារអង្គការសមាគមអាស៊ានដើម្បីការអប់រំ ថ្នាក់ដឹកនាំវិហារទាំងពីរសង្កាត់ ព្រមទាំងបានឧបត្ថម្ភឧបករណ៍សម្រាប់សែងសព លាងសម្អាតសព ចំនួនពីរ សម្រាប់ប្រើប្រាស់ក្នុងសហគមន៍អ៉ិស្លាមក្នុងភូមិទាំងពីរ ដែលជាជំនួយពីសប្បុរសជន នៃប្រទេសអ៊ីមេរ៉ាតអារ៉ាប់រួម តាមរយៈអង្គការសមាគមអាស៊ានដើម្បីការអប់រំ សរុបជាទឹកប្រាក់ចំនួន ១៨០០ដុល្លារអាមេរិក ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ