ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុម ជាមួយមន្ត្រីការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈចំនួន២ រួមមាន៖
១-អំពីវឌ្ឍនភាពការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នៅចន្លោះសម័យប្រជុំលើកទី៥ និងទី៦ នាពេលខាងមុខ។
២-សម្របសម្រួលកិច្ចសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការវីខេនប៊ូ L’association We Can’bodge ដើម្បីចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ទាប់មក ឯកឧត្តម និងសហការី បានអញ្ជើញទៅទីតាំងផ្ទាល់ នៅមណ្ឌលសុខភាពជ្រោយចង្វារ ដើម្បីនឹងត្រៀមរៀបចំជូនក្រុមគ្រូពេទ្យចុះទៅពិនិត្យ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ