










នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះមកពិនិត្យ និងជំរុញក្រុមគ្រឿងចក្រដែលកំពុងតែនាំគ្នាសម្រុកស្ថាបនាគ្រឹះក្រោមផ្លូវប្រវែង៣,២០០ម៉ែត្រដែលតភ្ជាប់ពីផ្លូវបណ្ឌិត ម៉ុង ឫទ្ធី ភូមិសំរោងជេីងភ្នំ ឃុំសែនដី ទៅដល់ភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ផ្លូវនេះមានគម្រោងចាក់ក្រាលកៅស៊ូ DBST ពីរស្រទាប់ M19 M12 ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា