


នាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា តំណាងរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យសពឧបាសក ធាម ឆេង ត្រូវជាឪពុកបង្កើតរបស់លោក ប៉ិច ចាម ចៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៤:០០នាទីព្រឹក ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យសពត្រូវបានប្រារព្ធធ្វើឡើងតាមប្រពៃណីសាសនា នៅភូមិស្វាយជុំ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្នុងឱកាសនោះ ឯកឧត្តមក៏បាននាំយកថវិកា និងការចូលរួមរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា ព្រមទាំងឯកឧត្តមផ្ទាល់ ជូនដល់ក្រុមគ្រួសារសព។
ប្រភព៖ ជំនួយការឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការងព្រឹទ្ធសភា