








នាយប់ថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦
នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៅ
ទីក្រុងយុនដេ ប្រទេសកាមេរូន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញជូនដំណើរពីសមាជិកព្រឹទ្ធសភា ទីប្រឹក្សា និងជំនួយការខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភាផងដែរ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន