khmer eng
  • ឯកឧត្តម ជឹម លាវ បាន​នាំ​យក​អំណោយ​របស់​សម្តេច​ប្រធាន​ព្រឹទ្ធសភា ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ ចំនួន ១៤ភូមិ ក្នុង​ឃុំ​កោះសុទិន ស្រុក​កោះសុទិន ខេត្ត​កំពង់ចាម
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជឹម លាវ សមាជិក គណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដោយមានការណែនាំ និងចាត់តាំងពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា រួមដំណេីរដោយ ឯកឧត្តម ច្រឹង គឹមស្រ៊ាង សមាជិកគណៈកម្មការទី៣ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៣ និងជាសមាជិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បាននាំយកអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១៤ភូមិ ក្នុងឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋចំនួន ៩១គ្រសារ មានការខ្វះខាត និងជួបការលំបាកក្នុងជីវភាព ក្នុងមួយគ្រួសារទទួលបាន ឃីត ១ និងអង្ករ ៣០kg ។ នាឱកាសនោះដែរ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទសភា ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងសុំឱ្យរក្សាឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដេីម្បីឱ្យចៀសផុតពីជំងឺដ៏កាចសាហាវCovid-19 ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ទី៣ បានអញ្ជើញទស្សនកិច្ចសិក្សានៅតំបន់អភិវឌ្ឍន៍ឧកញ៉ា ម៉ុង កែវផុស ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
    thumbnail
     
    សមាជិកព្រឹទ្ធសភាភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអង្គតាគ្រាម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ បានអញ្ជើញទស្សនៈកិច្ច ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា