khmer eng
  • ឯកឧត្តម ឡៅ ឆន ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំកូន ចៅ បានយកទ័យ្យវត្ថុ រួមមាន មី ៥កេះ ទឹកក្រូច ១កេះ ទឹកត្រី១យួរ ម៉ាស់ ១៥០ម៉ាស់ និងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្តអង្គរខាងជើង
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំកូន ចៅ បានយកទ័យ្យវត្ថុ រួមមាន មី ៥កេះ ទឹកក្រូច ១កេះ ទឹកត្រី១យួរ ម៉ាស់ ១៥០ម៉ាស់ និងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្តអង្គរខាងជើង ស្ថិតក្នុងបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលកំពុងមានការខ្វះខាតក្នុងកំឡុងពេលដែលមានជំងឺកូវីដ-១៩ បានរាតត្បាតមកដល់ខេត្តសៀមរាប ដែលនាំឱ្យព្រះសង្ឃពិបាកក្នុការចេញទៅបិណ្ឌបាត្រចង្ហាន់។ ក្នុងពេលនោះឯកឧត្តម បានសំណូមពរដល់ព្រះសង្ឃឱ្យបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ នេះឱ្យបានរហូតដល់ពេលរាជរដ្ឋាភិបាលទប់ស្កាត់ជំងឺនេះបាន និងបន្តគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ]ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា
    thumbnail
     
    ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់យោធិនពលីនូវភូមិភាគ៣
    thumbnail
     
    ឯកឧត្តម ឈួន ឡេង បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី (AMS) ប្រទេសបារាំង ធ្វើការពិនិត្យ និងព្យាបាលជំងឺដោយឥតយកកម្រៃជូនប្រជាពលរដ្ឋ
    thumbnail
     
    ឯកឧត្តម អាយ ខន ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់យោធិនពលីនូវភូមិភាគ៣