លោកជំទាវ ឃួន ឃុនឌី សមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាំកូនឈើចំនួន១៥០ដើម ក្នុងនោះមានកូនគ្រញូងចំនួន៦០ដើម កូនធ្នុងចំនួន៦០ដើម និងកូនគគីចំនួន៣០ដើម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាំកូនឈើចំនួន១៥០ដើម ក្នុងនោះមានកូនគ្រញូងចំនួន៦០ដើម កូនធ្នុងចំនួន៦០ដើម និងកូនគគីចំនួន៣០ដើម ស្ថិតនៅទីធ្លាវត្តក្តីចារ្តិ ភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បន្ទាប់ពីដាំកូនឈើរួចលោកជំទាវបានជួបសំណេះសំណាលជាមួយប្រជាការពារភូមិចំនួន៣ភូមិស្មើនឹង៣៩នាក់ ដែលអញ្ជើញមកពីភូមិទៀមចាស់ ភូមិត្នោត និងភូមិឥន្ទកុមារ។ នៅក្នុងឱកាសនោះលោកជំទាវបានកោតសរសើរដល់សកម្មភាពចូលរួមរបស់ប្រជាការពារគ្រប់ភូមិដែលជាការរួមចំណែកធ្វើឱ្យភូមិឃុំរបស់យើងទទួលបាននូវសុខសន្តិភាព។ លោកជំទាវ បានផ្តាំផ្ញើនិងលើកទឹកចិត្តឱ្យបន្តសកម្មភាពដ៏ល្អនេះតទៅមុខទៀតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយត្រូវរួមគ្នាអនុវត្តឱ្យបានជាប្រចាំនូវវិធានការការពាររបស់រាជរដ្ឋាភិបាល កម្ពុជាក៏ដូចជាក្រសួងសុខាភិបាល៣កុំ ៣ការពារ។ ជាកិច្ចបញ្ចប់លោកជំទាវបានឧបត្ថម្ភដល់ប្រជាការពារភូមិក្នុងម្នាក់ៗទទួលបានឯកសណ្ឋាន១កំប្លេរ ក្រមា១ ម៉ាស់១ប្រអប់ ថវិចំនួន២ម៉ឺនរៀល និងវិទ្យុទាក់ទង(អាយកូម)ក្នុងមួយភូមិទទួលបានចំនួន២គ្រឿងសម្រាប់ទុកបម្រើការងារនៅក្នុងភូមិ នីមួយៗ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ