











នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយសហការី បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់សាកសួរពីព្រះរាជសុខភាព ព្រមទាំងនាំយកនូវទេយ្យវត្ថុ និងបច្ច័យថ្វាយប្រគេនផ្ទាល់ចំពោះសម្ដេចជាអម្ចាស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត នៅមហាកុដិ ក្នុងវត្តបទុមវត្តីរាជវរារាម រាជធានីភ្នំពេញ។
ទេយ្យទានដែលបានថ្វាយប្រគេន រួមមាន៖ ត្រៃចីវរ ១, ផ្លែឈើស្រស់ ១កន្ត្រក, ទឹកដោះគោ Ensure ១កន្ត្រក, ទឹកមាត់ត្រចៀកកាំ ១កន្ត្រក, ទឹកប្រទាលកន្ទុយក្រពើ ៣កេស, ទឹកបរិសុទ្ធ ១០កេស, ត្រីងៀត/សាច់ក្រក ១កន្ត្រក និងថវិកា ១០លានរៀល។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ ព្រឹទ្ធសភា