

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមឧបត្ថម្ភថវិកាចំនួន ៥០០.០០០រៀល (ប្រាំសែនរៀល) ជូនដល់គណៈកម្មការកីឡាបាល់ទាត់យុវជនឥន្ទ្រីទេព ភូមិទី១៣ ដើម្បីគាំទ្រការសាងសង់វេទិកាបាល់ទាត់ ស្ថិតនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ការឧបត្ថម្ភនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ឯកឧត្តមចំពោះការអភិវឌ្ឍវិស័យកីឡា ជាពិសេសការលើកកម្ពស់សកម្មភាពកីឡាក្នុងមូលដ្ឋាន ដើម្បីផ្តល់ឱកាសដល់យុវជនបានហាត់ប្រាណ អភិវឌ្ឍន៍សមត្ថភាព និងពង្រឹងសាមគ្គីភាពក្នុងសហគមន៍។
ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាមុីន