







នារសៀលថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅព្រះបរមរាជវាំង ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញនាំយកដង្វាយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៩០ព្រះវស្សា យាងចូល៩១ ព្រះវស្សា។
ដង្វាយដែលយកទៅថ្វាយ រួមមាន៖
១. ថវិកា ១០,០០០ដុល្លារអាម៉េរិក
២. ថវិកា ១,៥០០ដុល្លារអាម៉េរិក (សម្រាប់ព្រះរាជពិធីការ)
៣. ផ្កាកន្រ្កកធំ ០១កន្រ្កក
៤. ទឹកសុទ្ធ Evian ២០កេស
៥. ទឹកក្រូច ២០កេស
៦. ស្រាបៀរ Heineken ២០កេស
៧. ស្រាក្រហម Chateau Pavie ០៦ដប
៨. អង្ករ ០៤បាវ
៩. សាច់ជ្រូក ១០គីឡូក្រាម
១០. សាច់គោ ១០គីឡូក្រាម
១១. បង្កង ២០គីឡូក្រាម
១២. នំអន្សមជ្រូក ០២ល្អី
១៣. នំអន្សមចេក ០២ល្អី
១៤. នំបត់ ០២ល្អី
១៥. នំអន្សមខ្នុរ ០២ល្អី
១៦. នំស្លឹកស្រស់ ០២ល្អី
១៧. នំគម ០២ល្អី
១៨. នំស្រួយ ០២ល្អី
១៩. ផ្លែមៀន ០៤ល្អី
២០. ផ្លែក្រូចថ្លុង ០២កញ្ឆេ
២១. ផ្លែម្នាស់ ០៣កញ្ឆេ
២២. ផ្លែសារី ០២កេស
២៣. ផ្លែក្រូចឃ្វិច ០២កេស
២៤. ផ្លែម្ឃូត ០៣កេស
២៥. ផ្លែស្រការនាគ ០២កេស
២៦. ផ្លែប៉ោម ០៤កេស
២៧. ផ្លែសារីក្រអូប ០៤កេស
២៨. ផ្លែក្រូចលឿង ០៤កេស
២៩. ផ្លែត្នោតខ្ចី ០២កញ្ឆេ
៣០. ផ្លែដូងក្រអូប ០២កញ្ឆេ
៣១. ផ្លែទំពាំងបាយជូរ ០៤កេស
៣២. ផ្លែក្រូចពោធិ៍សាត់ ០២កេស
៣៣. ផ្លែចេកណាំវ៉ា ០២កេសធំ
៣៤. ផ្លែចេកពងមាន់ ០៣កញ្ឆេ
៣៥. ផ្លែចេកអំបូងលឿង ០២កេស
៣៦. ផ្លែទុរេន ២កញ្ឆេ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន