







ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំជាមួយប្រធានគណៈកម្មការទាំង១០ ប្រធានក្រុមសមាជិកព្រិទ្ធសភាប្រចាំភូមិភាគទាំង៨ និងក្រុមនានាព្រឹទ្ធសភានៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ នៃព្រឹទ្ធសភា និងលើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភាពិនិត្យមើលឯកសារគតិយុត្តគាំទ្រច្បាប់ដែលបានអនុម័តហើយ ព្រមទាំងបន្តគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត និងសម្របសម្រួលដោះស្រាយកិច្ចការទាំងពួងដែលជាប្រយោជន៍ប្រជាជន ជាពិសេសសកិច្ចការដែលស្នើដោយក្រុមប្រឹក្សាឃុំ សង្កាត់។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភាចុះជួបជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបានគ្រប់ៗគ្នា ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់ពួកគាត់ និងមូលដ្ឋាន ក្នុងការត្រៀមខ្លួនឱ្យបានរួចរាល់មុនពេលការរៀបចំការបោះឆ្នោតជ្រើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវរៀបចំឡើងនៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខ ។
ឯកឧត្តមបណ្ឌិត ក៏បន្តលើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភា ខិតខំកៀរគរថវិកា សម្ភារៈ និងជំនួយបច្ចេកទេស ពីសប្បុរសជននានា ក្នុងការចូលរួមជួយដល់ការងារសប្បុរសធម៌ និងការងារសង្គម ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍនៅមូលដ្ឋាន។
ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន